skip to Main Content

សវនកម្មផ្ទៃក្នុងផ្នែកសុខភាព និងសុវត្ថិភាពការងាររបស់ពួកយើងផ្ទៀងផ្ទាត់ទៅលើការអនុវត្តន៍ ការអនុលោម និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្នែកសុខភាព និងសុវត្ថិភាពការងាររបស់ក្រុមហ៊ុន និងកំណត់ចំណុចដែលអាចធ្វើបានសម្រាប់ការកែលំអ។

តាមរយៈការផ្តល់ទំនុកចិត្តឲ្យពួកយើងក្នុងការធ្វើសវនកម្មផ្ទៃក្នុង ក្រុមហ៊ុននឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ជួយរៀបចំផែនការសវនកម្ម (ហានិភ័យ និងគ្រោះថ្នាក់,​ ដំណើរការខុសប្រក្រតី…);
  • ការសន្និដ្ឋានដែលអាចជឿទុកចិត្តបាន និងសំណើរដែលនាំមកនូវគុណតម្លៃ;
  • ដំណោះស្រាយតាមតម្រូវការជាមួយនឹងការអនុវត្តដែលមានស្រាប់ដ៏ល្អជាងគេ;
  • លការណ៍សំខាន់មួយ; សន្សំសំចៃថ្លៃបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុន។.
Prevention Audit

ការធ្វើសវនកម្មនៃការបង្ការផ្ទៃក្នុង

១. ការពិនិត្យឯកសារឡើងវិញ

សវនករពិនិត្យឡើងវិញនូវឯកសារចាំបាច់ (នីតិវិធីគោលសំខាន់ៗ ឯកសារដែលជាក់លាក់មានតែមួយ​​ ការត្រួតពិនិត្យការគ្រប់គ្រង។ ល។ ) ស្របតាមគោលបំណងនៃការធ្វើសវនកម្ម។.

២. កាលវិភាគសវនកម្ម

សវនករធ្វើការអភិវឌ្ឍន៍ជាមួយក្រុមអ្នកគ្រប់គ្រងកាលវិភាគសវនកម្ម។ បន្ទាប់ពីមានសុពលភាព​​ កាលវិភាគនឹងត្រូវចែកជូនក្នុងអង្គភាពការងារយ៉ាងតិច ៣សប្តាហ៍មុនពេលធ្វើសវនកម្ម។ រយៈពេលនៃការធ្វើសវនកម្មអាស្រ័យទៅលើគោលបំណង និងធាតុនៅក្នុងប្រព័ន្ធដែលត្រូវការពិនិត្យឡើងវិញ។

៣. សវនកម្មនៅនឹងកន្លែង

សវនករដឹកនាំបើកការប្រជុំ ធ្វើបទសម្ភាសន៍ជាមួយបុគ្គលិក និងឋានានុក្រមរបស់គាត់ វិភាគឯកសារដែលមានស្រាប់ សង្កេតមើលមធ្យោបាយ​ និងការអនុវត្តន៍… បន្ទាប់មកសវនករនឹងបង្ហាញការសង្កេតរបស់គាត់នៅចុងបញ្ចប់នៃសវនកម្ម។.

៤. របាយការណ៍សវនកម្ម

សវនកររបស់យើងខ្ញុំនឹងរៀបចំ ហើយបញ្ជូនរបាយការណ៍ទៅក្រុមហ៊ុន រយៈពេលយ៉ាងយូរ១០ថ្ងៃ​ ក្នុងការបំពេញរបាយការណ៍សវនកម្មផ្ទៃ រួមទាំងការសង្កេតលើចំណុចខ្លាំង ចំណុចខ្សោយ​ ឱកាសក្នុងការកែលម្អ ភាពមិនស្របគ្នា។.

ពី “គ្រោះថ្នាក់ដែលអាចបង្កដល់ស្លាប់” ទៅជា​ “ការបង្ការ”

នៅក្នុងអំឡុងពេលឆ្នាំ២០១៨ គេបានរកឃើញថាមានក្រុមហ៊ុនចំនួន​៧៣% យ៉ាងតិចក៏មួយករណីដែរ ដែលបានពាក់ព័​​ន្ធទៅលើការលាឈប់ពីការងារបន្ទាប់ពីមានគ្រោះថ្នាក់ការងារ។

Back To Top