សូម្បីតែ HSO ដែលល្អបំផុតក៏ត្រូវការសម្ភារប្រើប្រាស់ដែលល្អបំផុតដែរ
តើអ្នកគួរត្រូវធ្វើដូចម្ដេចនៅពេលដែលអ្នកឃើញនរណាម្នាក់ដួលសន្លប់ភ្លាមៗនៅកន្លែងធ្វើការ?
ការគាំងបេះដូងភ្លាមៗ គឺជាមូលហេតុចម្បងនៃការស្លាប់ក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុលើសពី ៤០ឆ្នាំ ហើយករណីនេះបានជះឥទ្ធិពលដល់មនុស្សជាង ៣០០,០០០នាក់ជារៀងរាល់ឆ្នាំ យោងតាមមូលនិធិ SCA វាគឺជាវិបត្តិសុខភាពដ៏ធ្ងន់ធ្ងរ។.
សូម្បីតែអ្នកសង្គ្រោះបន្ទាន់លឿនបំផុត ក៏ត្រូវចំណាយពេលពី ៨ ទៅ ១២នាទីដែរ ដើម្បីទៅដល់កន្លែងជនរងគ្រោះបន្ទាប់ពីគាត់ដួលសន្លប់។ ការដំណើរការម៉ាស៊ីនឆក់បេះដូងស្វ័យប្រវត្តិអោយបានឆាប់បំផុតតាមរយៈអ្នកនៅក្នុងហេតុការណ៍នោះ។ វាអាចជួយសង្គ្រោះជនរងគ្រោះអោយមានអត្រារស់រានមានជីវិតពី ៥ ទៅ ៤០ភាគរយ ឬក៏ខ្ពស់ជាងនេះ។
ប្រភព៖ ក្រុមប្រឹក្សាសុវត្ថិភាពជាតិ
ពួកយើងជ្រើសរើសយកសម្ភារប្រើប្រាស់ និងម៉ាកទាំងនេះដោយផ្អែកលើបទពិសោធន៍ជាមួយនឹងសម្ភារដែលមានប្រសិទ្ធភាពបំផុតដើម្បីជួយ HSO ក្នុងការជួយសង្គ្រោះជីវិតនៅពេលជួបគ្រោះថ្នាក់ដែលគំរាមគំហែងដល់អាយុជីវិត។
ស្វ័យប្រវត្តិ និងពាក់កណ្ដាលស្វ័យប្រវត្តិនៃម៉ាស៊ីន AED
BeneHeart C1A & C2
បច្ចេកវិទ្យា ResQNavi™ ដ៏ឆ្លាតវៃ
សម្រាប់ការជួយសង្គ្រោះនៅទីសាធារណៈ ជំនាញក្នុងការជួយសង្គ្រោះចលនាបេះដូងរបស់អ្នកជួយសង្គ្រោះតែងតែមានភាពខុសគ្នាជាច្រើន។ អ្នកជួយសង្គ្រោះដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការធ្វើចលនាបេះដូងគឺត្រូវយល់ដឹងពាក់ព័ន្ធនឹងការណែនាំអោយបានច្បាស់លាស់ ស្របពេលដែលអ្នកមានបទពិសោធន៍ក្នុងការជួយសង្គ្រោះត្រូវការតែការណែនាំសាមញ្ញៗប៉ុណ្ណោះព្រោះប្រសិនបើការណែនាំនោះស្មុគស្មាញពេកនោះវានឹងអាចកាត់បន្ថយភាគរយនៃការជួយសង្គ្រោះជីវិតជនរងគ្រោះ។.
ផ្អែកទៅលើលទ្ធផលនៃការស្រាវជ្រាវទៅលើអាកប្បកិរិយានឹងចិត្តសាស្រ្តរបស់អ្នកប្រើប្រាស់ជាច្រើនបានបង្ហាញថាបច្ចេកវិទ្យា ResQNavi™ អាចវាយតម្លៃទៅលើកម្រិតនៃការជួយសង្គ្រោះ និងផ្ដល់នូវវិធីសាស្រ្តជួយសង្គ្រោះវៃឆ្លាត ដែលអាចកំណត់គោលដៅសម្រាប់អ្នកជួយសង្គ្រោះផ្សេងៗគ្នាក្នុងដំណាក់កាលនៃការសង្គ្រោះទាំងមូល។
ការណែនាំអន្តរកម្មជួយសង្គ្រោះដល់អ្នកប្រើប្រាស់
BeneHeart C1A ដឹងអំពីអ្វីដែលជាតម្រូវការរបស់លោកអ្នក។ នៅពេលដែលអ្នកសង្គ្រោះត្រូវការជំនួយ ឬក៏ខ្វះបទពិសោធន៍ក្នុងការប្រើប្រាស់ហើយមិនអាចបិទបន្ទះអេឡិចត្រូតអោយបានត្រឹមត្រូវតាមពេលកំណត់, ResQNavi™ មានសមត្ថភាពអាចដឹងអំពីស្ថានភាពដែលអ្នកសង្គ្រោះបានជួបប្រទះហើយឧបករណ៍នឹងផ្ដល់ពត៌មានដែលទាក់ទងជាមួយការប្រើប្រាស់បន្ថែម និងកាន់តែលម្អិតទៅកាន់អ្នកសង្គ្រោះតាមរយៈសម្លេងណែនាំដែលមានភ្ជាប់ស្រាប់នៅក្នុងឧបករណ៍ស្រាប់។.
ការលើកទឹកចិត្តនៅកំឡុងពេលធ្វើចលនាបេះដូង (CPR)
បច្ចេកវិទ្យា ResQNavi™ ផ្ដល់នូវការវាស់ស្ទង់ CPR ដល់អ្នកជួយសង្គ្រោះដោយអនុលោមទៅតាមការណែនាំរបស់ AHA/ERC ដើម្បីជួយដល់អ្នកសង្គ្រោះក្នុងការអនុវត្ត CPR អោយមានប្រសិទ្ធភាពកាន់តែខ្ពស់។ មុខងាររបស់ CPR អាចកំណត់សម្រាប់ចំនួនសង្កត់ទ្រូង និងការផ្លុំខ្យល់តាមមាត់ក្នុងសមាមាត្រ 30:2 និង 15:2 ហើយការធ្វើចលនានេះគឺតម្រូវអោយអនុវត្តដោយដៃប៉ុណ្ណោះ។
BeneHeart C1A
BeneHeart C2
BeneHeart C2
គ្រឿងបន្លាស់
Wall cabinet
ជាមួយការណែនាំសម្រាប់ការតម្លើងឧបករណ៍ដើម្បីប្រើប្រាស់ រួមនឹងសញ្ញាផ្ដល់ពត៌មានក្នុងការប្រកាសអាសន្ន និងសញ្ញាប្រាប់ពីទីតាំង។ វាមានពណ៌បៃតង។
Wall bracket
ជាមួយការណែនាំសម្រាប់ការតម្លើងឧបករណ៍ដើម្បីប្រើប្រាស់។ វាមានពណ៌បៃតង។
Backpack
មានពណ៌ក្រហមសម្រាប់តែឧបករណ៍ AED ប្រភេទ C តែប៉ុណ្ណោះ។
ឧបករណ៍សង្គ្រោះបឋម
រួមមាន៖ ស្រោមដៃ២គូរ បន្ទះភ្នាសសម្រាប់ផ្លុំខ្យល់ពីមាត់ទៅមាត់ ក្រដាសជូតសម្អាតមេរោគ ឡាមកោររោម និងកន្ត្រៃ (គ្រប់សម្ភារខាងលើត្រូវបោះចោលបន្ទាប់ពីប្រើប្រាស់រួច)។
ប្រព័ន្ធគ្រប់គ្រងពីចម្ងាយនៃឧបករណ៍ AED
ចំពោះ AED-Alert™ 2.0 នឹងមានក្នុងពេលឆាប់ៗនេះ
ជួយបង្កើនអត្រានៃការរស់រានមានជីវិតជាមួយឧបករណ៍ AED-Alert™ 2.0
ការគាំងបេះដូងភ្លាមៗ អាចកើតឡើងទៅលើមនុស្សគ្រប់គ្នា និងគ្រប់ទីកន្លែង។ ដូច្នេះវាពិតជាចាំបាច់ណាស់ក្នុងការត្រៀមឧបករណ៍ឆក់បេះដូងស្វ័យប្រវត្តិ (AED) ឲ្យរួចរាល់ដើម្បីធ្វើការជួយសង្គ្រោះ។ ការត្រួតពិនិត្យឧបករណ៍ AED ដោយដៃតាមបែបសាមញ្ញគឺត្រូវការពេលវេលា និងកម្លាំងពលកម្មច្រើន។ ឧបករណ៍ AED-Alert™ 2.0 ផ្ដល់នូវមធ្យោបាយឆាប់រហ័ស និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង A.E.D ពីចម្ងាយដោយបច្ចេកវិទ្យា IoT។.
AED-Alert™ 2.0 system ជួយអ្នកគ្រប់គ្រងអោយដឹងពីការគ្រប់គ្រង AED ពីចម្ងាយ (ដោយប្រើប្រាស់តេឡេបញ្ជា) និងការគ្រប់គ្រង AED តាមរយៈបច្ចេកវិទ្យា IoT (ការគ្រប់គ្រងប្រព័ន្ធ AED រួមក្នុងកុំព្យូទ័រ) ម៉្យាងវិញទៀតជំនួសពីការត្រួតពិនិត្យដោយដៃទៅជាការត្រួតពិនិត្យស្វ័យប្រវត្តិដើម្បីកាត់បន្ថយការចំណាយទៅលើតំហែទាំប្រចាំថ្ងៃ។
AED-Alert™ 2.0 ផ្ដល់នូវការរំលឹកពីស្ថានភាពឧបករណ៍ដែលមានភាពវៃឆ្លាតដើម្បីធ្វើអោយប្រាកដថាឧបករណ៍ AED គឺតែងតែរួចរាល់ដើម្បីប្រើប្រាស់ដែលជាលទ្ធផលក្នុងការកាត់បន្ថយហានិភ័យនៃការថែទាំក្នុងពេលតែមួយផងដែរ។
- បំពេញនូវគ្រប់លក្ខខណ្ឌនៃឧបករណ៍ AED
- ការអោយដំណឹងពីកំហុសនៃឧបករណ៍ AED
- ការរំលឹកពីកាលបរិច្ឆេទផុតកំណត់នៃបន្ទះអេឡិចត្រូត និងថ្ម
- របងការពារអគ្គីសនី
ការភ្ជាប់ទំនាក់ទំនង និងភាពជឿជាក់
ដំណោះស្រាយដែលមានសុវត្ថិភាព និងសន្តិសុខសម្រាប់ទំនុកចិត្តទៅលើឧបករណ៍ AED ជំនាន់ចុងក្រោយ។