ការប្រកួតប្រជែង
ដំណោះស្រាយក្នុងការបង្ការហានិភ័យការងារមាននៅក្នុងសំណុំនៃវិធានការនានាដើម្បីកំណត់ពីស្ថានភាពគ្រោះថ្នាក់ និងការការពារសុខភាព និងសុវត្ថិភាពរបស់និយោជិតនៅកន្លែងធ្វើការ។ នៅក្នុងបរិបទនេះ ក្រុមហ៊ុនត្រូវតែអនុវត្តគ្រប់លក្ខខណ្ឌទាំងអស់ដែលគោរពសេចក្តីថ្លៃថ្នូរចំពោះរាងកាយ និងសតិអារម្មណ៍របស់និយោជិត និងកំណត់នូវផលលំបាកនៃគ្រោះថ្នាក់ការងារ ឬជម្ងឺការងារ។ ដំណោះស្រាយក្នុងការបង្ការគឺជាកត្តាមួយសម្រាប់និយោជិតក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងជំនាញវិជ្ជាជីវៈសម្រាប់ក្រុមហ៊ុន។ វាអាចជួយចៀសវាងការផ្លាស់ប្តូរកម្លាំងពលកម្មដែលមានជំនាញនិងលើកកម្ពស់សុខុមាលភាពនៅកន្លែងធ្វើការដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតភាពការងារ។
តាមរយៈការថែរក្សាសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ ក្រុមហ៊ុននឹងធ្វើឲ្យការងារកាន់តែមានភាពទាក់ទាញតាមរយៈការកែលំអបរិយាកាសសង្គមការងារ និងអភិវឌ្ឍជំនាញ និងចំនេះដឹង។ នៅផ្នែករចនាសម័្ពន្ធការងារ ការបង្ការហានិភ័យនឹងធ្វើអោយបរិយាកាសក្នុងក្រុមហ៊ុនប្រសើរឡើង។ ជាលទ្ធផល កេរ្តិ៍ឈ្មោះរបសអ្នកគ្រប់គ្រងនឹងការរីកចម្រើនទៅលើគុណភាពផលិតផល ព្រមទាំងសេវាកម្មដែលផ្តល់ឲ្យកាន់តែមានប្រសិទ្ធភាព។
នៅផ្នែកសេដ្ឋកិច្ចជាតិ ការចំណាយលើជម្ងឺការងារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងមូនិធិសង្គម។ សកម្មភាពទប់ស្កាត់ទៅលើប្រភពនៃហានិភ័យ ក៏ជាមធ្យោបាយមួយផងដែរក្នុងការចៀសវាងការបង្កើនថ្លៃចំណាយ និងធ្វើអោយមានការប្រសើរឡើងក្នុងការផ្តល់ជូនអត្ថប្រយោជន៍នានាទៅសង្គម។
ការធ្វើឲ្យកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែមានភាពប្រសើរឡើង និងការទាក់ទាញសង្គមនឹងនាំឈ្ពោះទៅរកការកាត់បន្ថយឧប្បទ្ទវហេតុ និងគ្រោះថ្នាក់ដែលជាហេតុនាំឲ្យមានកំណើននៃផលិតភាព (ការកែលំអស្ថានីយ៍ការងារ ការកាត់បន្ថយការអនុវត្តដែលខុសបច្ចេកទេស និងភាពមិនប្រក្រតី)។ ការកាត់បន្ថយការជំនួសបុគ្គលិកនាំឲ្យមានការកាត់បន្ថយថ្លៃចំណាយលើបុគ្គលិកដែលទាក់ទងនឹងការជ្រើសរើស និងការបណ្តុះបណ្តាល។ ការអនុវត្តផ្នែកសុខភាព និងសុវត្ថិភាពការងារបានកាត់បន្ថយបញ្ហាតូចៗដែលត្រូវបានមើលរំលង និងជួយឲ្យការចំណាយដោយផ្ទាល់ទៅលើគ្រោះថ្នាក់មានតិចជាងមុន។ ជាមួយនឹងការកាត់បន្ថយការចំណាយដោយផ្ទាល់ដែលទាក់់ទងនឹងជម្ងឺការងារ និងគ្រោះថ្នាក់ការងារ ការកាត់បន្ថយការបាត់បង់ និងកង្វះខាតដែលពាក់ព័ន្ធនឹងអវត្តមាន ការជំនួសបុគ្គលិក ឬការពន្យារពេលនៃផលិតផល ការបង្ការហានិភ័យការងារ គឺជាបញ្ហាដែលពាក់ព័ន្ធទាំងស្រុងជាមួយនឹងនិយោជក ដោយមិនគិតពីទំហំ ឬបែបបទនៃរចនាសម្ព័ន្ធឡើយ។
ការវាយតម្លៃហានិភ័យ និងសុខភាពអាចជួយអោយក្រុមហ៊ុនចៀសផុតពីវិវាទ និងជួយឲ្យពួកគេស្ថិតនៅលើបន្ទាត់នៃការផ្លាស់ប្តូររាល់បទបញ្ញត្តិ។