ភ្នាក់ងារផ្នែកសុខភាព និងសុវត្ថិភាព "HSO"
ភ្នាក់ងារផ្នែកសុខភាព និងសុវត្ថិភាព (HSO) គឺជានិយោជិតរបស់ក្រុមហ៊ុន។ តួនាទីរបស់គាត់គឺ ផ្ដល់នូវការសង្គ្រោះបឋមដល់ជនរងគ្រោះណាម្នាក់ដែលមានគ្រោះថ្នាក់នៅកន្លែងធ្វើការ។ មិនតែប៉ុណ្ណោះគាត់ក៏ត្រូវដើរតួជាអ្នកបង្ការគ្រោះថ្នាក់ និងហានិភ័យនៅក្រុមហ៊ុនរបស់គាត់ (OHS) ។
តើលោកអ្នកកំពុងស្វែងរកសេវាកម្មដ៏ល្អប្រសើរមែនទេ?
ក្រុមហ៊ុនអ៊ឹមស៊ី&ខូ ប្រ៊ីវិនសិន គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដំបូងគេដែលអាចផ្តល់ជូនវិញ្ញាបនបត្របញ្ជាក់ដែលទទួលស្គាល់ដោយអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបណ្តុះបណ្តាលទៅលើភ្នាក់ងារផ្នែកសុខភាព និងសុវត្ថិភាព។
ជំនាញត្រឹមត្រូវ
- សមត្ថភាពបច្ចេកទេស
- ក្រមសីលធម៌ការងារ
- ភាពបត់បែន
- ការយល់ដឹងពាណិជ្ជកម្ម
- ការគ្រប់គ្រងហានិភ័យ
- សេវាកម្មអតិថិជន
ក្រុមការងាររឹងមាំ
គ្រូបណ្ដុះបណ្ដាលរបស់ពួកយើងទាំងអស់ សុទ្ធតែជាជនជាតិខ្មែរ។.
ពួកគេធ្វើបច្ចុប្បន្នភាពជំនាញ និងចំណេះដឹងរបស់ពួកគេជាប់ជានិច្ច ដោយផ្អែកទៅលើអនុសាសន៍របស់គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិស្តីអំពីការជួយសង្គ្រោះជីវិត ( ILCOR )។
បទពិសោធន៍
គ្រូបង្គោលរបស់ក្រុមហ៊ុន MC&Co មានបទពិសោធន៍ ១៥ឆ្នាំក្នុងការហ្វឹកហាត់គ្រូបណ្ដុះបណ្ដាលនៅអឺរ៉ុប។.
នាយកក្រុមហ៊ុនទាំងពីររូបសុទ្ធតែទទួលបានការបណ្ដុះបណ្ដាលផ្នែកសង្គ្រោះបឋម និងការបង្ការហានិភ័យ។ នាយកមួយរូបមានបទពិសោធន៍រយៈពេល ២០ឆ្នាំក្នុងការងារជាអ្នកសង្គ្រោះបឋម និងជាគ្រូបង្គោលក្នុងអង្គការក្រៅរដ្ឋាភិបាល។ នាយកមួយរូបទៀតក៏ជាភ្នាក់ងារផ្នែកសុខភាព និងសុវត្ថិភាពការងារ និងមានបទពិសោធន៍ជាអ្នកសង្គ្រោះបឋមរយៈពេល ១២ឆ្នាំក្នុងអង្គការក្រៅរដ្ឋាភិបាលផងដែរ។
ការបង្ការ = គុណតម្លៃ ៣យ៉ាង
បុគ្គល
ប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រង និងនិយោជិតត្រូវចូលរួមសកម្មភាពគ្រប់ដំណើរការទាំងអស់ និងយល់ដឹងពីស្ថានភាពលំបាកនៅកន្លែងធ្វើការក្នុងក្រុមហ៊ុនអោយបានច្បាស់។.
ទំនាក់ទំនងសង្គម
វាពិតជាមានភាពចាំបាច់សម្រាប់និយោជិតទាំងអស់ឲ្យមានការចូលរួមក្នុងការបង្ការ។.
តម្លាភាព
ការប្ដេជ្ញាចិត្តរបស់និយោជិតគ្រប់រូប គឺជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ការអនុវត្តន៍គោលការណ៍នៃការបង្ការ។ ចំពោះគណៈគ្រប់គ្រងផ្ទាល់ត្រូវតែមានទំនាក់ទំនងអោយបានច្បាស់លាស់ អំពីគោលបំណងសំខាន់ៗនៃការអនុវត្តន៍គោលការណ៍ទៅក្នុងស្ថានភាពការងារជាក់ស្ដែង។
សម្ភារប្រើប្រាស់ក្នុងការអនុវត្តន៍
សូម្បីតែ HSO ដែលល្អបំផុត ក៏ត្រូវការសម្ភារប្រើប្រាស់ដែលល្អបំផុតដែរ។.
អ្នកផ្គត់ផ្គង់សម្ភារប្រើប្រាស់ទាំងអស់របស់ពួកយើង គឺសុទ្ធតែគោរពទៅតាមបទដ្ឋានរបស់សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប។
ពួកយើងជ្រើសរើសយកសម្ភារប្រើប្រាស់ និងម៉ាកទាំងនេះដោយផ្អែកលើបទពិសោធន៍ជាមួយនឹងសម្ភារដែលមានប្រសិទ្ធភាពបំផុតដើម្បីជួយ HSO ក្នុងការជួយសង្គ្រោះជីវិតនៅពេលជួបគ្រោះថ្នាក់ដែលគំរាមគំហែងដល់អាយុជីវិត។