skip to Main Content

ការប្រកួតប្រជែង

ធនធានមនុស្ស
Human

ដំណោះស្រាយក្នុងការបង្ការហានិភ័យការងារមាននៅក្នុងសំណុំនៃវិធានការនានាដើម្បីកំណត់ពីស្ថានភាពគ្រោះថ្នាក់ និងការការពារសុខភាព និងសុវត្ថិភាពរបស់និយោជិតនៅកន្លែងធ្វើការ។ នៅក្នុងបរិបទនេះ ក្រុមហ៊ុនត្រូវតែអនុវត្តគ្រប់លក្ខខណ្ឌទាំងអស់ដែលគោរពសេចក្តីថ្លៃថ្នូរចំពោះរាងកាយ និងសតិអារម្មណ៍របស់និយោជិត និងកំណត់នូវផលលំបាកនៃគ្រោះថ្នាក់ការងារ ឬជម្ងឺការងារ។ ដំណោះស្រាយក្នុងការបង្ការគឺជាកត្តាមួយសម្រាប់និយោជិតក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងជំនាញវិជ្ជាជីវៈសម្រាប់ក្រុមហ៊ុន។ វាអាចជួយ​ចៀសវាងការផ្លាស់ប្តូរកម្លាំងពលកម្មដែលមានជំនាញ​និងលើកកម្ពស់សុខុមាលភាពនៅកន្លែងធ្វើការដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតភាពការងារ។

ក្រុមហ៊ុន
Company

តាមរយៈការថែរក្សាសុខភាព​ និងសុវត្ថិភាព​​​​​​​​​​​នៅកន្លែងធ្វើការ ក្រុមហ៊ុននឹងធ្វើឲ្យការងារកាន់តែមានភាពទាក់ទាញតាមរយៈការកែលំអបរិយាកាសសង្គមការងារ និងអភិវឌ្ឍជំនាញ និងចំនេះដឹង។ នៅផ្នែករចនាសម័្ពន្ធការងារ ការបង្ការហានិភ័យនឹងធ្វើអោយបរិយាកាសក្នុងក្រុមហ៊ុនប្រសើរឡើង។ ជាលទ្ធផល កេរ្តិ៍ឈ្មោះរបសអ្នកគ្រប់គ្រងនឹងការរីកចម្រើនទៅលើគុណភាពផលិតផល ព្រមទាំងសេវាកម្មដែលផ្តល់ឲ្យកាន់តែមានប្រសិទ្ធភាព។

នៅផ្នែកសេដ្ឋកិច្ចជាតិ ការចំណាយលើជម្ងឺការងារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងមូនិធិសង្គម។ សកម្មភាពទប់ស្កាត់ទៅលើប្រភពនៃហានិភ័យ ក៏ជាមធ្យោបាយមួយផងដែរក្នុងការចៀសវាងការបង្កើនថ្លៃចំណាយ និងធ្វើអោយមានការប្រសើរឡើងក្នុងការផ្តល់ជូនអត្ថប្រយោជន៍នានាទៅសង្គម។

សេដ្ឋកិច្ច
Economic

ការធ្វើឲ្យកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែមានភាពប្រសើរឡើង និងការទាក់ទាញសង្គមនឹងនាំឈ្ពោះទៅរកការកាត់បន្ថយឧប្បទ្ទវហេតុ និងគ្រោះថ្នាក់ដែលជាហេតុនាំឲ្យមានកំណើននៃផលិតភាព (ការកែលំអស្ថានីយ៍ការងារ ការកាត់បន្ថយការអនុវត្តដែលខុសបច្ចេកទេស និងភាពមិនប្រក្រតី)។ ការកាត់បន្ថយការជំនួសបុគ្គលិកនាំឲ្យមានការកាត់បន្ថយថ្លៃចំណាយលើបុគ្គលិកដែលទាក់ទងនឹងការជ្រើសរើស និងការបណ្តុះបណ្តាល។​ ការអនុវត្តផ្នែកសុខភាព និងសុវត្ថិភាពការងារបានកាត់បន្ថយបញ្ហាតូចៗដែលត្រូវបានមើលរំលង និងជួយឲ្យការចំណាយដោយផ្ទាល់ទៅលើគ្រោះថ្នាក់មានតិចជាងមុន។ ជាមួយនឹងការកាត់បន្ថយការចំណាយដោយផ្ទាល់ដែលទាក់់ទងនឹងជម្ងឺការងារ និងគ្រោះថ្នាក់ការងារ ការកាត់បន្ថយការបាត់បង់ និងកង្វះខាតដែលពាក់ព័ន្ធនឹងអវត្តមាន ការជំនួសបុគ្គលិក ឬការពន្យារពេលនៃផលិតផល ការបង្ការហានិភ័យការងារ គឺជាបញ្ហាដែលពាក់ព័ន្ធទាំងស្រុងជាមួយនឹងនិយោជក ដោយមិនគិតពីទំហំ ឬបែបបទនៃរចនាសម្ព័ន្ធឡើយ។

គតិយុត្តិ
Legal

ការវាយតម្លៃហានិភ័យ​ និងសុខភាពអាចជួយអោយក្រុមហ៊ុនចៀសផុតពីវិវាទ និងជួយឲ្យពួកគេស្ថិតនៅលើបន្ទាត់នៃការផ្លាស់ប្តូររាល់បទបញ្ញត្តិ។

តើនរណាដែលអាចក្លាយជាភ្នាក់ងារផ្នែកសុខភាព និងសុវត្ថិភាព?

ជាមួយនឹងការបណ្ដុះបណ្ដាលផ្នែកសុខភាព និងសុវត្ថិភាពការងារ និយោជិតរូបណាក៏អាចក្លាយទៅជាភ្នាក់ងារផ្នែកសុខភាព និងសុវត្ថិភាពដោយមិនទាមទារបទពិសោធន៍ ឬចំណេះដឹងនោះទេ។

ទាំងវគ្គបណ្ដុះបណ្ដាលដំបូង និងវគ្គបណ្តុះបណ្តាលបន្តគឺត្រូវបានផ្ដល់ជូនដោយគ្រូបណ្ដុះបណ្ដាល HSO ជាជនជាតិខ្មែរ និងត្រូវបានទទួលស្គាល់ដោយអាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា។ គ្រូបណ្តុះបណ្តាលទាំងអស់ទទួលបានការហ្វឹកហាត់ពីគ្រូបណ្តុះបណ្តាលបង្គោលមកពីប្រទេសបារាំងដែលមានបទពិសោធន៍ជាង១៥ឆ្នាំ។ គុណភាព និងសមត្ថភាពរបស់គ្រូបណ្តុះបណ្តាលHSOគ្រប់រូប គឺត្រូវបានទទួលស្គាល់ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសហពន្ធ័អឺរ៉ុប។.

ជាមួយនឹងរយៈពេលយ៉ាងតិច១៤ម៉ោង វាអាចជួយឲ្យនិយោជិតមានជំនាញក្នុងការធ្វើកាយវិការសង្គ្រោះបឋម និងសកម្មភាពដែលត្រូវធ្វើដើម្បីដឹងពីរបៀប និងបុគ្គលដែលត្រូវផ្តល់ការប្រកាសអាសន្នមិនថានៅខាងក្នុង ឬខាងក្រៅក្រុមហ៊ុន​ ដើម្បីកំណត់រកស្ថានភាពគ្រោះថ្នាក់នៅក្នុងក្រុមហ៊ុន និងដឹងពីរបៀប និងបុគ្គលដែលត្រូវបញ្ជូនបន្តនូវពត៌មានក្នុងក្រុមហ៊ុន និងលទ្ធភាពចូលរួមក្នុងការអនុវត្តសកម្មភាពបង្ការ​ និងការពារ។

នៅពេលដែលការវាយតម្លៃបានបញ្ចប់ដោយជោគជ័យ វិញ្ញាបនបត្រភ្នាក់ងារផ្នែកសុខភាព និង សុវត្ថិភាពនឹងត្រូវបានផ្តល់ជូន។.

អត្ថប្រយោជន៍រួម

Company

ក្រុមហ៊ុន

ក្រុមហ៊ុននឹងទទួលបានអត្ថប្រយោជន៍ទូទៅតាមរយៈការកាត់បន្ថយគ្រោះថ្នាក់ការងារ និងមានការគ្រប់គ្រងបុគ្គលិកកាន់តែប្រសើរជាងមុន។.

Shareholders

ម្ចាស់ភាគហ៊ុន

ម្ចាស់ភាគហ៊ុននឹងទទួលបាននូវអត្ថប្រយោជន៍តាមរយៈការកាត់បន្ថយថ្លៃចំណាយទៅលើការជំនួសបុគ្គលិក តាមរយៈការបង្កើនផលិតភាពការងារ និងលើកកម្ពស់បរិយាកាសសង្គមការងារ។

Employees

និយោជិត

និយោជិត ជាមួយនឹងភាពប្រសើរឡើងនៃលក្ខខណ្ឌការងាររបស់ពួកគេ និងទំនុកចិត្តខ្ពស់ជាងមុននៅក្នុងការធ្វើការ។.

Customers

អតិថិជន

អតិថិជនក៏នឹងទទួលបាននូវអត្ថប្រយោជន៍ដូចគ្នាដែរព្រោះពួកគេទិញផលិតផលដែលមានគុណភាពពីក្រុមហ៊ុនដែលមានទំនាក់ទំនងយ៉ាងល្អនៅក្នុងសង្គម។

Colleagues

មិត្តរួមការងារ

មិត្តរួមការងាររបស់និយោជិតនឹងទទួលបាននូវអត្ថប្រយោជន៍ក្នុងការកាត់បន្ថយភាពតានតឹង ភាពអស់កម្លាំង និងហានិភ័យនានាដែលទាក់ទងនឹងលក្ខខណ្ឌនៃការងារ។

សេវាកម្មដ៏ល្អប្រសើរ

និយោជិតអាចទទួលការបណ្តុះបណ្តាលជាភាសាខ្មែរ ឬភាសាអង់គ្លេស។ មួយវគ្គពេញអាចត្រូវបានកក់សម្រាប់សិក្ខាកាមចំនួន១០រូប ឬនិយោជិតអាចត្រូវបានបន្ថែមទៅក្នុងវគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលរបស់ពួកយើង។ មួយវគ្គពេញនៃការបណ្តុះបណ្តាលមានរយៈពេល១៤ម៉ោង។ នៅក្នុងករណីវគ្គបណ្តុះបណ្តាលត្រូវបានកក់ពេញ ជម្រើសអាចត្រូវបានធ្វើឡើងថាគួរបែងចែករយៈពេល១៤ម៉ោងដោយរបៀបណា ហើយនិយោជិតក៏អាចមានជម្រើសក្នុងការទទួលបានការបណ្តុះបណ្តាលនៅកន្លែងធ្វើការរបស់ពួកគេ ឬនៅមជ្ឈមណ្ឌលរបស់ពួកយើង ទៅតាមតម្រូវការដែលចង់បាន។.

នៅពេលដែលមានការជាវនូវឧបករណ៍ឆក់បេះដូងស្វ័យប្រវត្តិ (Automated External Defibrillator) ការបណ្តុះបណ្តាលខ្លីមួយដែលមានរយៈពេល២ម៉ោងនឹងត្រូវបានរៀបចំជូនសម្រាប់និយោជិតដើម្បីឲ្យពួកគាត់បានយល់ដឹងពីមូលដ្ឋានគ្រឹះនៃឧបករណ៍សង្គ្រោះជីវិតនេះ។

Back To Top